ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ស្លាប់មួយរំពេច បន្ទាប់ពីត្រូវរថយន្តបុកចំពេញទំហឹង ហើយរត់គេចបាត់ស្រមោល

សៀមរាប: នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងកើតហាងកូរ៉េប្រហែល២០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ ៣៦២-៣៦៣ ស្ថិតភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក​ Suzuki Wave XRS ពណ៌ខ្មៅ បើកបរដោយឈ្មោះ សឿន សុភាក់ ភេទប្រុស ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចខាងលើក៏ត្រូវរថយន្តមួយគ្រឿងបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ បន្ទាបមកម្ចាស់រថយន្តបានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសពកំពុងរងចាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់