ព្រះសីហនុៈ នៅវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានដឹកនាំ ក្រុមប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចូលរួម ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានប្រតិបត្តិការបង្ក្រាបជនបរទេសចំនួន៤គោលដៅ ស្ថិតនៅផ្លូវ៧០៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៤១នាក់ ស្រី ១១នាក់ មាន ៦សញ្ជាតិ កំពុងប្រព្រឹត្តបទល្មើសគំរាមជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណេត (VOIP) និងបានដកហូតវត្ថុតាងមួយចំនួន ដែលមានគោដៅដូចខាងក្រោម៖
គោលដៅទី១៖ ឃាត់មនុស្ស ១៣នាក់ ស្រី ៥នាក់ មាន៤សញ្ជាតិ (ម៉ាឡេស៊ី , ថៃ , ឥណ្ឌូនេស៊ី និងវៀតណាម)
គោលដៅទី២៖ ឃាត់មនុស្ស ៣នាក់ ស្រី ១នាក់ សញ្ជាតិ(ចិន)
គោលដៅទី៣៖ ឃាត់មនុស្ស ១៧នាក់ ស្រី ២នាក់ សញ្ជាតិ(ម៉ាឡេស៊ី)
គោលដៅទី៤៖ ឃាត់មនុស្ស ៨នាក់ ស្រី ៣នាក់ មាន ២សញ្ជាតិ (ចិន និងចិនតៃវ៉ាន់)
ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ ស្រី ១១នាក់ មាន ៦សញ្ជាតិ៕
មតិយោបល់