ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន!! ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះដោយភ្លើងធូប និងផ្ទុះហ្គាស

ព្រះវិហារ: កាលពីវេលាម៉ោង ១០និង៥៥នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់អគ្គិភ័យដោយមូលហេតុភ្លើងធូប មានហ្គាសផ្ទុះ និងសាំងម៉ាស៊ុតនៅលើផ្ទះ។

ម្ចាស់ផ្ទះឈ្មោះ សុខ ផាត ភេទប្រុស អាយុ ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ នុង សុខហាន អាយុ ៤៥ឆ្នាំ រស់នៅភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។

ការខូចខាតសម្ភារ:ដូចខាងក្រោម៖
-លុយ ៦០០០០០០រៀល
-ស្រូវ១០បេ
-អង្ករ ១បេ
-កញ្ចុង ២បេ និងផ្ទះទំហំ៦គុណ៧ ម៉ែត្រជញ្ជាំងក្ដារ រនាបក្ដារ ដំបូលស័ង្កសីឆេះអស់។

សូមបញ្ជាក់៖ ករណីនេះប្រើប្រាស់កម្លាំង ២០នាក់ ប្រើទឹកអស់៥រថយន្ត៕

មតិយោបល់