ព័ត៌មានជាតិ

ករណីបុរសម្នាក់តូចចិត្តប្រពន្ធរត់ចោល សម្រេចអត្តឃាត់ចងកសម្លាប់ខ្លួន

សៀមរាប: កាលពីវេលាម៉ោង ៦និង៣៥នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីមនុស្សចងកសម្លាប់ខ្លួន ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ​ សឿ ស៊ុន ភេទប្រុស អាយុ ៤០ឆ្នាំ។

មូលហេតុ៖ តូចចិត្តប្រពន្ធរត់ចោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងខាងលើ ធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអត្តឃាតប្រាកដមែន រួចប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់