ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំដឹកដែក បានផ្ទុះកង់ខ្ទាតមកប៉ះរថយន្តលុចស៊ីស បណ្ដាលឲ្យរងការខូចខាត។
រថយន្តបង្កម៉ាក ដឹកដែក ពណ៌ ពាក់ផ្លាកលេខ ភ្នំពេញ 3F-0289 ជារបស់ក្រុមហ៊ុនជីបម៉ុង ចំណែករថយន្តរងគ្រោះ ម៉ាកលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2N-0161។
ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តបង្ក ព្រមចេញថ្លៃជួសជុលរថយន្តលុចស៊ីស ដើម្បីបញ្ចប់រឿងនៅកន្លែង៕
មតិយោបល់