តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា បុរសម្នាក់ត្រូវបានប្រជាជនប្តឹងប៉ូលិសខណៈពេលដែលវាយដំលើកូនស្រីរបស់ខ្លួន និងដោះអាវកូននៅតាមដងផ្លូវ។ មានអ្នកខ្លះបានថតយកសកម្មភាពដ៏អាក្រក់របស់ឪពុកវាយដំលើកូនស្រីខ្លួនឯងបង្ហោះលើអ៊ីនធើណែតថែមទៀត។ នៅពេលដែលប៉ូលិសធ្វើការស៊ីបអង្កេតទើបដឹងថា នេះគឺជាការដាក់ទណ្ឌកម្មលើកូនស្រីរបស់គាត់ពីព្រោះនាងមិនព្រមដោះអាវធំរបស់នាងចេញ។ ប្រជាជននៅទីនោះបានប្រាប់ទៅប៉ូលិសថាគាត់គឺជាឪពុកដ៏ល្អ ដែលគួរឲ្យគោរព ហើយគាត់ប្រហែលជាអត់ទ្រាំលែងបាននិងកូនស្រីរបស់ខ្លួនចំពោះហេតុការណ៍នេះ។ ខណៈពេលដែលឧបទ្ទេវហេតុនេះកើតឡើង ព្រមទាំងមានអំពើហឹង្សាទៀតនោះប៉ូលិសមិនបានពិន័យគាត់ឡើយ៕
ព័ត៌មានជាតិ
មតិយោបល់