ព័ត៌មានជាតិ

មន្រ្តីកាំកុងត្រូលរកឃើញមានសារធាតុគីមីហាមឃាត់(លក្ខ័)នៅក្នុងផ្អកត្រីប្រា

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី២៧ ខែកញ្ញា ២០១៧ដដែល នាពេលរសៀលសាខាកាំកុងត្រូលខេត្តក្រចេះសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមានការចូលរួមពី លោកអភិបាលស្រុកស្នួល យើងបានធ្វើការត្រួតពិនិត្យ និងដកយកគំរូបន្លែផ្លែឈើ និងសាច់ រួចធ្វើការវិភាគនៅនឹងកន្លែងដោយរថយន្តមន្ទីរពិសោធន៍ចល័ត ជាលទ្ធផលទទួលបានគឺ១៨ក្នុងចំណោម១៩មុខ គឺមានសុវត្ថិភាពចំណែក១មុខទៀតមានសារធាតុគីមីហាមឃាត់(លក្ខ័)នៅក្នុងផ្អកត្រីប្រា៕

មតិយោបល់