ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាកម្លាំងនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួន ក្មេងទំនើង៦នាក់ បានយកដុំថ្មគប់ចូលហាងលក់គ្រឿងសមុទ្រមួយកន្លែង ដែលមានយីហោ បងម៉ាប់អយស្ទ័រ ដោយ សារខឹងបុគ្គលិកហាងខាងលើជេរមកលើពួកខ្លួន នៅចំណុចផ្ទះលេខ១៦ ផ្លូវ២៨៨ សង្កាតត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២៣និង៤០នាទី ។
ក្មេងទំនើងទាំងនោះរួមមាន ៖
១.ឈ្មោះ ប៊ុន រិទ្ធឧត្ដម ភេទប្រុស អាយុ១៦ឆ្នាំ
២.ឈ្មោះ កាំង ប៉េងឡុង ភេទប្រុស អាយុ១៧ឆ្នាំ
៣.ឈ្មោះ យឿង ចាន់វិរ: ភេទប្រុស អាយុ១៧ឆ្នាំ
៤.ឈ្មោះ ហុន វិន ភេទប្រុស អាយុ ១៧ឆ្នាំ
៥.ឈ្មោះ ចាន់ សុខចេង ភេទប្រុស អាយុ ១៧ឆ្នាំ
៦.ឈ្មោះ សយ សិន្ទិ ភេទប្រុស អាយុ១៦ឆ្នាំ
ជនរងគ្រោះឈ្មោះ កានុន វិច្ឆ័យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ ផ្លូវ២៨០ កែងផ្លូវ១៣៣ ភូមិ៦ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង . មុខរបរលក់ដូរ ។
វត្ថុតាងចាប់យក ៖ ម៉ូតូចំនួន៣គ្រឿង មួយគ្រឿងម៉ាកហុងដាស្ដុបពី ពណ៌ខ្មៅ ឆ្នាំ២០១៨ ផ្លាកលេខភ្នំពេញ 1GQ -2967, ម៉ូតូម៉ាក់ហុងដាប៊ីត (BEAT) ពណ៌ខៀវលាយស សេរី២០១៨ ផ្លាកលេខភ្នំពេញ 1GU-8238, ម៉ូតូម៉ាកហុងដាប៊ីត (BEAT) ពណ៌ក្រហម ឆ្នាំ២០១៩ ផ្លាកលេខ 1HQ-3506 និងដុំថ្មចំនួន០៥ដុំ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាល ខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ដ៕
ព័ត៌មានជាតិ
មតិយោបល់