តាកែវៈ កាលពីវេលាម៉ោង៥នឹង១៥នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ មានករណីមនុស្សដេកស្លាប់នៅចំណុចគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតស្ថិតក្នុងភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជនរងគ្រោះឈ្មោះម៉ម អែម ភេទប្រុសអាយុ៦៩ឆ្នាំ(មុខរបបសន្តិសុខធនាគារ)ទីលំនៅបច្ចប្បន្នភូមិត្បែងទទឹងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ស្លាប់) មូលហេតុសម្ពាធឈាមឡើងខ្ពស់(ខ្យល់គរ)។
ក្រោយធ្វើធ្វើសកលវិច្ច័យសមត្ថកិច្ចបានប្រគោលសពទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់