ព័ត៌មានជាតិ

គ្រាប់មីន និង គ្រាប់បេជាច្រើន គ្រាប់ត្រូវប្រជាពលរដ្ឋ ប្រទះឃើញខណៈកំពុង ភ្ជួរ ស្រែ

ឧត្ដរមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា គ្រាប់ មីន និង គ្រាប់ បេ ជា ច្រើន គ្រាប់ ត្រូវ បាន ប្រជាពលរដ្ឋ ប្រទះឃើញ ខណ: កំពុង ភ្ជួរ ស្រែ របស់ ខ្លួនត្រង់ ចំណុច ខាងត្បូង ភូមិ ពោធិ៍ ចាស់ ឃុំ បេង ប្រហែល ២ គីឡូម៉ែត្រនៅថ្ងៃ ទី ១៨ ខែ មករា ឆ្នាំ ២០២០ វេលា ម៉ោង ០៩ និង ៣០ នាទី។

ក្រោយ ពី ប្រទះ ឃើញ ប្រជាពលរដ្ឋ ឈ្មោះ ទួ ក វាំ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ រស់នៅ ភូមិ បេង ឃុំ បេង ស្រុក បន្ទាយ អំពិល ខេត្ត ឧ ត្ត រ មានជ័យ ក៏ បាន រាយការណ៍ ប្រាប់ នាយ ប៉ុស្តិ៍ ឲ្យ ចុះ មក ពិនិត្យ។ ក្រោយពី ទទួល បាន ព័ត៌មាន នេះ លោក អនុសេនីយ៍ឯក ឈឿង ឆប នាយ ប៉ុស្តិ៍ បេង បាន ចុះ ទៅដល់ ទីតាំង កើតហេតុ ឃើញ ថា គ្រាប់ នេះ សរុប មាន ចំនួន ១៨ គ្រាប់ និង សន្និដ្ឋាន ថាជា គ្រាប់ សេស សល់ ពី សម័យ សង្គ្រាម។ គ្រាប់ ទាំង ១៨ គ្រាប់ នោះ រួម មាន ទី ១. ប្រភេទ គ្រាប់ B៤០ ចំនួន ០២ គ្រាប់ ២, គ្រាប់មីន ប្រភេទ ៧២A ចំនួន ១៥ គ្រាប់ ៣, គ្រាប់មីន ខ្លឹម ម៉ រ ចំនួន ០១ គ្រាប់។

បច្ចុប្បន្ន សមត្ថកិច្ច បាន រាយការណ៍ ជូន អង្គការ ដោះមីន កម្ពុជា យក ទៅ កម្ទេច ចោល នៅ កន្លែង ដែលមាន សុវត្ថិភាព រួចរាល់ ហើយ៕

 

មតិយោបល់