ព័ត៌មានជាតិ

ក្មេងស្រីជាសិស្សសាលា២នាក់ស្លាប់នៅក្នុងប្រឡាយស្ទឹងស្រែង

បន្ទាយមានជ័យ: នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅចន្លោះម៉ោង១១និង០០នាទីដល់ម៉ោង១២និង០០នាទីថ្ងៃ នៅចំណុចប្រឡាយស្ទឹងស្រែង (ហៅប្រឡាយចិន) ខាងកើតភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចម្ងាយពីភូមិប្រម៉ាណប្រហែល២៥០ ម៉ែត្រ មានករណីក្មេងស្រី២នាក់ លក់ទឹកបណ្ដាលឲ្យស្លាប់។
១-ឈ្មោះ ហែវ ណងហ្វា ភេទស្រី អាយុ១១ឆ្នាំ (ស្លាប់)
២-ឈ្មោះ ស្នាន់ បូកាន ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់)
ទាំង២នាក់ជាសិស្សសាលាដូចគ្នាហើយ រស់នៅ ភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចបានពិនិត្យកោសលវិច្ច័យរួចទើប្រគល់សពជូនក្រុមគ្រួសារតាមប្រពៃណី៕

 

មតិយោបល់