ផ្ទះ ព័ត៌មានជាតិ រថយន្តមិនចាំម...

រថយន្តមិនចាំម៉ាក បុកម៉ូតូសិស្សសាលាជិះឌុបគ្នា៣នាក់ បណ្តាលឲ្យរបួសធ្ងន់

0

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យ មានមនុស្សក្មេងចាស់ប្រុសស្រី៣នាក់ រងរបួសធ្ងន់ធ្ងរ ខណ:ពេលកំពុងតែជិះម៉ូតូឌុបគ្នាចេញពីផ្ទះបម្រុងឆ្ពោះទៅសាលារៀន។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ទី១៤ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុង ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1Q-5264 ឌុបក្មេងប្រុសស្រីសិស្សសាលា២នាក់ បម្រុងទៅសាលារៀន ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងមិនចាំម៉ាកត្រឡប់មកពីចាក់ដីវិញ បើកបរក្នុងល្បឿនលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង បានជ្រុលទៅបុកអ្នកជិះម៉ូតូទាំង៣នាក់ខាងលើ យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង៣នាក់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយមន្ទីរពេទ្យឯកជនសួគ៌ាដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកអ្នកបើកបរបានបើករថយន្តគេចខ្លួនដោយសុវត្ថិភាព។

តាមប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុក៏ បានសំណូមពរដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាជួយពិនិត្យមើលរថយន្តដឹកដីប្រៀបបានដូចជាក្បួនបុណ្យកឋិនអញ្ចឹង បើកបរគ្មានការប្រណីមេត្តា ពួកគាត់ខ្លាចបំផុតចំពោះការធ្វើដំណើររបស់កូនចៅគាត់ ដែលធ្វើរដំណើរទៅសាលារៀនជាក់ស្តែងដូចជាករណីបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បុកហើយបើកឡានរត់បាត់មិនដឹងទៅរកនៅទីណា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.