ព័ត៌មានជាតិ

អ្នកឈ្នះចូលប៉ុស្តិ៍ អ្នកចាញ់ចូលពេទ្យក្នុងកម្មវិធីអាពាហ៍ពិពាហ៍

តាកែវ: នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង៨និង២០ នាទី មានករណីហិង្សាដោយចេតនាមួយនៅក្នុងវិធីអាពាហ៍ពិពាហ៍របស់ឈ្មោះសយ យ៉ុម ភេទស្រីអាយុ43ឆ្នាំស្ថិតនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
បង្ករដោយជនសង្ស័យឈ្មោះ ផុន កុសល(ហៅត្រចៀកកាំ)ភេទប្រុស អាយុ១៨ឆ្នាំទីលំនៅភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្ត តាកែវ បានយកកូនកាំបិតចាក់ទៅលើជនរងគ្រោះ២នាក់១.ឈ្មោះសុខ វង្សា ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។រងរបួសលើត្រចៀកខាងស្ដាំប្រវែង3cm ។
២.ឈ្មោះញ៉ូច ម៉ៅ ភេទប្រុសអាយុ៤៦ឆ្នាំមានទីលំនៅភូមិ02 សង្កាត់02 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។រងរបួសក្រោមបបេមាត់ប្រវែង4cm ។
មូលហេតុ: គុំនំ។
បច្ចុប្បន្ន: ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង កសាងសំណុំរឿងតាមនិតិ
វិធីច្បាប់ ៕

 

មតិយោបល់