លាន់ឮសូរផាំង! រថយន្តអូឌី Q5 បុកជាមួយរថយន្តឡង់គ្រីស័រ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ រថយន្តអូឌី Q5មួយគ្រឿង បានបុកគ្នាជាមួយរថយន្តឡង់គ្រីស័រពេញទំហឹង បានណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព តាមបណ្ដោយផ្លូវ១៣៩ កែងនិងផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរស ២នាក់ បើករថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2M-6323 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវ១៣៤ ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បានបើកឆ្លងផ្លូវ១៣៩ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកអូឌី Q5 ពណ៌ស គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងល្បឿយ៉ាងលឿន ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវ១៣៩ មិនប្រយ័ត្ន បានបុករថយន្តឡង់គ្រីស័រ ចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តឡង់គ្រីស័រ ខ្ទាតបែរក្បាលទៅទិសខាងជើង រងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងស្តាំយ៉ាងដំណំ។ ចំណែកឯរថយន្តអូឌីQ5 បានរងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីទាំងពីរមិនចង់មានរឿងវែងឆ្ងាយ ក៏សម្រេចចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួន៕

មតិយោបល់