ហាណូយ៖ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មរបស់វៀតណាម បានឃើញសញ្ញាងើបឡើងវិញនៅក្នុងឆ្នាំ ២០១៣ ដោយមានការកើនឡើង ៥,៩ភាគរយ។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមឲ្យដឹងកាលពីថ្ងៃពុធកន្លងទៅ។
តែនៅក្នុងខែធ្នូ ផលិតកម្មឧស្សាហកម្មរបស់វៀតណាម បានកើនឡើងចំនួន ៧ភាគរយ។ ក្នុងនោះ វិស័យរ៉ែ បានកើនឡើង ០,៧ភាគរយ វិស័យកែច្នៃ និងផលិត បានកើនឡើង ៨,៨ភាគរយ ចំណែកផលិតកម្ម និងការចែកចាយ បានកើនឡើង ៨,៧ភាគរយ ស្របពេលដែលវិស័យអគ្គិសនី ការព្យាបាល និងកាកសំណល់ កើនឡើង ១០,១ភាគរយ។
នៅក្នុងអំឡុងពីខែមករា ដល់ខែធ្នូ ការកែច្នៃ និងផលិតឧស្សាហកម្ម ដែលត្រូវបានសន្មត់ ដើម្បីជំរុញការ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ បានកើនឡើង ៧,៤ភាគរយ ខ្ពស់ជាងឆ្នាំ ២០១២ ដែលមាន ៥,៥ភាគរយ។ ការផលិតអគ្គិសនី និងការចែកចាយ ព្រមទាំងការផ្គត់ផ្គង់ទឹក ការព្យាបាល កាកសំណល់ បានឡើងភ្នំ ៨,៥ភាគរយ និង ៩,១ភាគរយ។
វិស័យមួយចំនួនផ្សេងទៀត បានមើលឃើញពីការកើនឡើងគួរឲ្យកត់សម្គាល់ រួមមាន វិស័យវាយនភ័ណ្ឌ (២១,៨ភាគរយ ) ផលិតផលដែលទាក់ទងនឹងស្បែក ( ១៥,៣ភាគរយ)។ សន្ទស្សន៍សារពើភ័ណ្ឌ នៃការកែច្នៃ និងផលិតឧស្សាហកម្មទាំងមូល ឆ្នាំ ២០១៣ បានធ្លាក់ចុះ ១០,២ ភាគរយ។
លោក Pham Dinh Thuy នាយកមជ្ឈមណ្ឌលឯកសារស្ថិតិ និងសេវាកម្ម បានវាយតម្លៃថា ការកើនឡើង នៅក្នុងផលិតកម្មឧស្សាហកម្ម និងការធ្លាក់ចុះនៅក្នុងសន្ទស្សន៍សារពើភ័ណ្ឌក្នុងឆ្នាំ ២០១៣ បានបង្ហាញសញ្ញាវិជ្ជមាន នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ការកើនឡើងផលិតកម្មឧស្សាហកម្ម ត្រូវបានគេសន្មតថា ដោយសារតែការអនុវត្តវិធានការរដ្ឋាភិបាលវៀតណាម ដើម្បីដោះស្រាយការលំបាក សម្រាប់ក្រុមហ៊ុន ក្នុងការផលិត ស្ថិរភាព ដែលជំរុញឲ្យមាន ការប្រើប្រាស់ផលិតផល និងការកាត់បន្ថយស្តុក។
ក្រៅពីនេះ ការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកបន្តិចម្តង ជាពិសេស សេដ្ឋកិច្ចតំបន់អឺរ៉ុប មានផលប៉ះពាល់វិជ្ជមាន លើតម្រូវការសម្រាប់ការនាំចេញផលិតផលវៀតណាមដែលបានបង្កើនផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះ៕
មតិយោបល់