ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់

ភ្នំពេញៈ យុវជនម្នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣៨នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវមុខផ្ទះជនសង្ស័យ ភូមិទឹកឃ្លាំង

ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ឈឿន ភារិន ហៅ ជីវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ទីលំនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ -ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៤កញ្ចប់តូច -ទូរស័ព្ទ១គ្រឿងម៉ាកNokia ចុចពិល -កូនថង់ផ្លាស្ទិចតូៗ ចំនួន៨២ថង់។

បច្ចុប្បនជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអធិការរដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕

photo_2016-07-29_09-12-35photo_2016-07-29_09-12-38photo_2016-07-29_09-12-42photo_2016-07-29_09-12-48photo_2016-07-29_09-12-53

មតិយោបល់