ភ្នំពេញៈ កាលពីរសៀលថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦ នៅសាលាខណ្ឌមានជ័យ បានរៀបចំពិធីសំណេះ សំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រជាការពារខណ្ឌចំនួន ១៩៧នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមធិបតីភាពលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភថវិការមួយចំនួនជូនមន្ត្រី ជាសមាជិកក្រុមបក្រឹក្សាខណ្ឌ ចំនួន១៩នាក់ ម្នាក់ៗទទួលបានថវិកា ៥០.០០០រៀល និងអង្ករក្រអូប ២០ គីឡូក្រាម ។ ក្រៅពីនោះលោកអភិបាលបានជួយដល់គណៈអភិបាលខណ្ឌ ចំនួន០៥នាក់ ម្នាក់ៗទទួលបានថវិការ ៥០០.០០០រៀល ។ លើសពីនេះនាយករដ្ឋបាលក៍ទទួលបានប្រាក់ឧបត្ថម្ភ ៥០០.០០០រៀល ផងដែរ រួមនិងនាយករងរដ្ឋបាល ចំនួន០២នាក់ ម្នាក់ៗទទួលបានថវិកា ៤០០.០០០រៀល ។
បើតាមអាជ្ញាធរ ក្រៅពីការឧត្ថម្ភដល់ប្រធាន អនុប្រធាន ជំនាញមួយៗ ប្រធានការិយាល័យចំណុះ ការិយាល័យច្រកចេញចូលតែមួយ អង្គភាពលទ្ធកម្ម និងការិយាល័យប្រជាពលរដ្ឋ សរុប០៦នាក់ក៍ទទួលបានប្រាក់ ម្នាក់ៗ ៣០០.០០០រៀលផងដែរ ។ ក្រៅពីនោះមានអនុប្រធានការិយាល័យចំណុះ ការិយាល័យចក្រចេញចូលតែមួយ និងអង្គភាពលទ្ធកម្ម សរុប០៥នាក់ ម្នាក់ៗទទួលបាន ២០០.០០០រៀល ។ លើសពីនេះមានមន្រ្តីការិយាល័យចំណុះ ប្រធានការិយាល័យជំនាញ និងមន្រ្តីក្នុងការិយាល័យជំនាញ ប្រជាការពារខណ្ឌ និងបុគ្គលិកអណ្តែត សរុប១៦៣នាក់ ម្នាក់ៗទទួលបាន ៥០.០០០រៀល ។ ហើយលោកអភិបាលក៍ឧត្ថម្ភមន្រ្តីបម្រើការងារនៅមន្ទីរបក្សខណ្ឌចំនួន ១៦នាក់ សរុបថវិកា ៥.៤០០.០០០រៀលផងដែរ ។ បន្ថែមពីនេះមានភ្នាក់ងារគណបក្សសង្កេតការណ៍ដំណើរការចុះឈ្មោះបោះឆ្នោត ចំនួន៤៤នាក់ ម្នាក់ៗទទួលបាន ២០.០០០រៀល សរុប ៨៨០.០០០រៀល ។ ដោយសរុបទាំងអស់
សរុបថវិកា ២១.៩៨០.០០០រៀល ៕
មតិយោបល់