ព័ត៌មានជាតិ

ពូកែលេងពេក សមត្ថកិច្ចចាប់ឲ្យទៅលេងនៅបុស្តិ៍តែម្ដង

បាត់ដំបង: កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញរួមជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះដល់ទីតាំងដែលសង័្សយថា មានការភ្នាល់ល្បែងតាមទូរទស្សន៍ និងអ្នកកត់កន្ទុយលេខ (ឆ្នោត) ព្រមទាំង អ្នកលេងល្បែងស៊ីសង(បៀតង) នៅក្នុងមូលដ្ឋានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់សក ម្មភាព រួចឲ្យវិលទៅលំនៅដ្ឋានវិញ។

នៅរយ:ពេលមួយខែកន្លងទៅនេះនគរបាលស្រុកថ្មគោល ធ្វើការបង្រ្កាបករណីល្បែងស៊ីសងបានចំនួន១០លើក នាំខ្លួនអ្នកប្រព្រឹត្តិមកធ្វើការអប់រំណែនាំបានចំនួន ៣៧ នាក់ ក្នុងនោះទីតាំងដែលសង័្សយថាមានការលួច លាក់ភ្នាល់ (ជល់មាន់)តាមទូរទស្សន៍មួយចំនួនក៏ត្រូវបានធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់សកម្មភាពផងដែរ៕

មតិយោបល់