ព័ត៌មានជាតិ

​រថយន្តដឹកកម្មករ ដាច់ខ្សែចងកាង បណ្តាលឲ្យធ្លាក់មនុស្ស២នាក់ នៅស្រុកព្រះស្តេច!

ព្រៃវែងៈ រថយន្តដឹកកម្មករ ដាច់ខ្សែចងកាង បណ្តាលឲ្យធ្លាក់មនុស្ស២នាក់ នៅវេលាម៉ោង៧ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅ​លើផ្លូវជាតិលេខ១ ភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

មានរថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-5841 បើកដោយឈ្មោះ កន សុខាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើកក្នុងពីកើតទៅលិចមកដល់ចំណុចខាងលើ បានដាច់ខ្សែចងកាងរថយន្តខាងក្រោយ បណ្តាលអោយធ្លាក់មនុស្ស២នាក់ ឈ្មោះ ហឿន សម្ផស្ស ភេទ
ស្រី អាយុ២៧ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ និងឈ្មោះជឹម ចន្នី ភេទស្រី អាយុ
២៦ឆ្នាំ រស់នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ករណីនេះបណ្តាលឲ្យរងរបួសមនុស្សទាំង២នាក់។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យអ្នកលឿង រីឯរថយន្តសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍កំពង់សឹង៕

មតិយោបល់