ព័ត៌មានជាតិ

លឿនប៉ះលឿនខ្ទេច! រថយន្ត២គ្រឿង សាកកម្លាំងគ្នា ខ្ទេចទាំងសងខាង!

ភ្នំពេញ: រថយន្តតាកូម៉ាមួយគ្រឿង បុកគ្នាជាមួយរថយន្តCRV ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៣២ កែងផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកCRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-0515 បើកបរដោយនារីម្នាក់ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តតាកូម៉ា​មួយគ្រឿង ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6270 បើកបរដោយបុរសម្នាក់ លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួន ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២រងការខូចខាតខាងមុខរថយន្តយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏ឲ្យធ្វើការសម្របសម្រួលគ្នាតែមិនត្រូវគ្នា ក៏វាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់