ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង ខណៈយុវជនម្នាក់ជិះម៉ូតូសេ១២៥មួយគ្រឿងបុកពីក្រោយរថយន្តមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបាក់ជើងម្ខាងរបួសជាទម្ងន់
នៅចំនុចលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩កក្កដា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
ប្រភពឲ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់ឈ្មោះ ណុប គឹមសាន្ត អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា បានបើកម៉ូតូម៉ាកឌ្រីមសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CN-9183 ស៊េរីឆ្នាំ២០១៤ ទៅបុកគូថរថយន្តម៉ាកទីគូមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2E-8230 ពីក្រោយពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ជើងឆ្វេងម្ខាង នៅចំនុចលើស្ពានជ្រោយចង្វាថ្មី ហើយបង្កឲ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង៕
មតិយោបល់