ព័ត៌មានកីឡា

មានដំណឹងមកថា Pogba ពិនិត្យសុខភាពនៅ Man Utd ថ្ងៃនេះ

Paul Pogba ត្រូវបានគេដឹងថាព្រមមកលេងនៅក្លឹប Manchester United វិញហើយ ក្នុងតម្លៃខ្លួន១០០លានផោន ដោយរូបគេនឹងចូលទៅពិនិត្យសុខភាពនៅ Old Trafford នៅថ្ងៃនេះតែម្ដង។

បន្ទាប់ពីស្ងាត់ដំណឹងក្នុងការផ្ទេររបស់ Pogba មួយរយៈ ពេលនេះដំណឹងថ្មីដែលអាចទុកចិត្តបាន បានលេចធ្លាយមកទៀតហើយ ដោយកីឡាករវ័យក្មេងរូបនេះនឹងចូលពិនិត្យសុខភាព ដើម្បីជាការបំពេញបែបបទចុងក្រោយ ក្លាយខ្លួនជាសមាជិកក្រុមបិសាចក្រហម។ ដំណឹងនេះ បន្ទាប់ពីក្លឹប Man Utd និង Juventus បាននិយាយត្រូវរ៉ូវគ្នាអស់ហើយ ដោយតម្លៃផ្ទេរ Pogba ចំនួន១០០លានផោន។
ចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនវិញ Pogba នឹងចុះកុងត្រារយៈពេល៥ឆ្នាំ ហើយរូបគេនឹងទទួលបានប្រាក់ឈ្នួលប្រចាំសប្ដាហ៍ចំនួន២៩០ ០០០ផោន ពោលគឺបានច្រើនជាងគេបំផុត។

paul-pogba-juventus_toje2d0drsns1wy71zxi34mno

សូមបញ្ជាក់ថាកីឡាករវ័យ២៣ឆ្នាំរូបនេះ ដុះចេញពីថ្នាលយុវជនរបស់ក្រុម Man Utd ទេ ហើយកាលរូបគេផ្លាស់ទៅលេងនៅ Juventus នោះ គឺមិនមានតម្លៃខ្លួនឡើយ៕

មតិយោបល់