ព័ត៌មានជាតិ

រថយន្តម៉ាក RAV4 L ១គ្រឿង ចតចោលក្នុងបុរីពិភពថ្មីចំការដូងច្រើនថ្ងៃ មិនឃើញម្ចាស់មកយក ពេលនេះត្រូវសមត្ថកិច្ច…

ភ្នំពេញ: នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទីព្រឹក កម្លាំងអន្ដរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បាន ចុះល្បាតនៅក្នុងមូលដ្ឋានមកដល់ចំណុចផ្ទះលេខ១២៣ ផ្លូវលេខ១១ ក្នុងបុរីពិភពថ្មីចម្ការដូង ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋបានមករាយការណ៍ថា បានឃើញរថយន្តមួយគ្រឿងម៉ាក RAV4 L ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-2916 បានមកចតចោលអស់រយ:ពេលជាច្រើនថ្ងៃមកហើយ ដោយមិនឃើញមានម្ចាស់មកយកវិញទេ ហើយសាកសួរអ្នកនៅជុំវិញនោះក៏មិនមានអ្នកណាដឹងដែរ ទើបសមត្ថកិច្ចបានស្ទូចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីរង់ចាំម្ចាស់ដើមមកទទួលយកវិញ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាបានដឹង ឬបានស្គាល់ម្ចាស់រថយន្ដនេះ ឬម្ចាស់ដើមបានដឹង សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ ០១២ ៧២៧ ៣៥៨ ដើម្បីមកទទួលយករថយន្ដខាងលើនេះវិញ៕

មតិយោបល់