ព័ត៌មានជាតិ

ផ្អើលអស់សមត្ថកិច្ច! រថយន្តដឹកប្រេងឆ្លងភ្លើង ឆេះយ៉ាងសន្ធោសន្ធៅ

ព្រះវិហារ: នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លើបណ្តោយផ្លូវជាតិលេខ៩ ស្ថិតភូមិកំពង់ចម្លង ឃុំកំពុងប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានករណីឆេះរថយន្តដឹកប្រេងមួយបានកើតឡើង។

ដំណើររឿង៖ នៅវេលកើតហេតុ មានរថយន្តដឹកប្រេង១គ្រឿងម៉ាក ហ៊ីយាន់ដាយ ពណ៌ខៀវ ទម្ងន់១តោន បើកបរដោយឈ្មោះ ផៃ ជឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ តៃកុងរថយន្ត រស់នៅភូមិ/ឃុំខាងលើ កំពុងបញ្ឆេះដើម្បីដឹកប្រេងស្រាប់ឆ្លងភ្លើង ហើយបង្ករជាអគ្គិភ័យតែម្តង។ ខណ:នោះតៃកុងឡានព្យាយាមបើករថយន្តដឹកប្រេងដែលកំពុងឆេះចេញពីទីតាំងស្តុកប្រេង បណ្តាលឲ្យរងរបួស។

សម្ភារ:ខូចខាត៖
-រថយន្តមួយគ្រឿង
-ប្រេងសាំងចំនួន៣០កាន
-ប្រេងម៉ាស៊ូត៣៥កាន។

ក្នុងករណីនេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ អធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ សរុបចំនួន ១៥០នាក់ ប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ២គ្រឿង អស់ទឹក២ ឡាន គ្រាប់បាល់ពន្លត់អគ្គិភ័យចំនួន ២០គ្រាប់ នឹងមិនបណ្ដាលឲ្យមានអ្នករបួសធ្ងន់ឡើយ៕

មតិយោបល់