ព័ត៌មានជាតិ

សន្តិសុខ​ក្រុមហ៊ុនហ្កា​រ៉ូ​ដា​ម្នាក់​ត្រូវ​កង់​ម៉ាស៊ីន​ចំរោះ​ទឹកស្អាត​កិន​ស្លាប់​

ភ្នំពេញ​៖ មានការ​ភ្ងាក់ផ្អើល​មួយ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង 1 និង 30 នាទី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​10 ខែ​ឧសភា ឆ្នាំ 2014 នៅ​ចំណុច​ផ្លូវជាតិ​លេខ 6 ក្នុង​រោងចក្រ​បោកគក់ ស្ថិតក្នុង​ក្រុម​ទី 2 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ន្ទា​ប់​ពី​ប្រទេះ​ឃើញ​សន្តិសុខ​របស់​ក្រុមហ៊ុនហ្កា​រ៉ូ​ដា​ម្នាក់​ត្រូវបាន​កង់​ម៉ាស៊ីន​ម៉ូទ័រ​ចំរោះ​ទឹកស្អាត​កិន​ជា​ប់ក​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះ​ដែល​ជា​សន្តិសុខ​របស់​ក្រុមហ៊ុនហ្កា​រ៉ូ​ដា ហើយ​ត្រូវ​កង់​បង្វិល​ម៉ូទ័​រម៉ា​សីុន​ចំរោះ​ទឹកស្អាត​កិនស្លាប់​នៅ​កន្លែងកើតហេតុ​នោះ ឈ្មោះ ម៉ន សុរិយា ភេទ​ប្រុស អាយុ 28 ឆ្នាំ​មុខរបរ​សន្តិសុខ​ហ្កា​រ៉ូ​ដា ស្នាក់នៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ បើ​តាម​ប្រភព​ព័ត​មាន​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​កាលពី​វេលា​ម៉ោង 3 និង 00 ល្ងាច​គេ​ឃើញ​សន្តិសុខ​រូបនេះ​បាន​នាំគ្នា​ផឹកស្រា​នៅផ្ទះ​លុះដល់​ម៉ោង 6 និង 00 នាទី​ល្ងាច​ជនរងគ្រោះ​បាន​ចូល​ទៅ​ប្រចាំការ​យាម​ក្នុង​រោងចក្រ​(​ប្រចាំការ​វេលាយប់​)​ដូច​រាល់ថ្ងៃ​លុះ​វេលា​ម៉ោង​1​និង​30​នាទី​រំលង​អធ្រាត​សន្តិសុខ​ផ្សេងទៀត​បាន​ដើរល្បាត​នៅក្នុង​រោងចក្រ​ស្រាប់តែ​ប្រទេះ​ឃើញ​ជន​រងគ្រោះ​ដេក​ស្លាប់​ដោយ​កង់​ម៉ូទ័រ​ម៉ាស៊ីន​ចំរោះ​ទឹក​ស្អាតកិ​ន​ជាប់​កក៍​មានការ​ភ្ងាក់ផ្អើល​តែ​ម្ដង​បើ​តាម​ការ​អោយ​ដឹង​ពី​ឪពុក​ជនរងគ្រោះ​បានអោយដឹងថា​៖​កូនប្រុស​របស់​គាត់​ស្រវឹង​រាល់​ថ្ងៃ​គ្មាន​ថ្ងៃ​ណា​សំរាក​មួយ​។ ហើយ​មូលហេតុ​ដែល​កូនប្រុស​របស់​គាត់​ត្រូវ​កង់​ម៉ូទ័រ​ម៉ាស៊ីន​ចំរោះ​ទឹក​ស្អាតកិ​ន​ស្លាប់​នោះ​ប្រហែលជា​ស្រវឹង​ហើយ​ឡើង​ទៅ​ដេក​លើ​កន្លែងកើតហេតុ​បាន​ជា​ត្រូវ​ជួប​គ្រោះថ្នាក់​បែប​នេះ​។ សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕​
unnamed

មតិយោបល់