រតនគិរីៈ នៅវេលាម៉ោង ៩និង១៩នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ចាន់ ថាវរី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរទី មុខរបរកម្មករ លំនៅភូមិ៤ ឃុំកាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានឈរដោះទំពក់ខ្សែកាប ចេញពីជើងតាង ដែលអ្នកបញ្ជារថយន្តស្ទូចសសរផ្ទះ ដាក់ចុះពីរថយន្តពេលអ្នកបញ្ជារថយន្ត មិនបានប្រយ័ត្នដងស្ទូចប៉ះខ្សែភ្លើង ៣សសៃខាងលើ បណ្ដាលឲ្យឆ្លងចរន្តឆក់ជនរងគ្រោះស្លាប់ពេលបញ្ជូនទៅសម្រាកព្យាបាលមន្ទីរពេទ្យខេត្ត។
ក្រោយកើតហេតុអ្នកបើករថយន្តស្ទូច បានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរក ដើម្បីនាំខ្លួនមកសាកសួរបំភ្លឺ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់