ភ្នំពេញៈ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៩និង៣២នាទី មានករណីបុរសម្នាក់ មានវិបត្តិផ្លូវចិត្ត ជិះម៉ូតូមកលោតទឹក ស្ពានជ្រោយចង្វា ប៉ងសម្លាប់ខ្លួន តែខំប្រឹងហែលមកលើគោកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HE-0780 មកឈប់នៅលើស្ពានជ្រោយចង្វាចាស់ ហើយក៏បានតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកបាត់ខ្លួនមួយសន្ទុះក្រោយមក ស្រាប់តែគេប្រទះឃើញបុរសនោះ ហែលតោងទូកអ្នកនេសាទឡើងលើគោកវិញ នៅម្តុំវត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចដឹកបញ្ចូនទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វាដើម្បីធ្វើការសាកសួរ និងណែនាំអប់រំ រួចទាក់ទងទៅសាច់ញាតិមកទទួលយកសម្ភារៈនិងជនរងគ្រោះត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់