ព័ត៌មានជាតិ

បើករថយន្តបត់ត្រឡប់ក្រោយ ត្រូវម៉ូតូបុក ផ្អើលទាំងរាត្រី

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកាមរីរបស់ជនជាតិចិនមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅ មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ និងនារីជាជនជាតិខ្មែរម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពត2A-0487 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបត់ឆ្វេងត្រឡប់ទៅក្រោយវិញ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AO-9534 ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នានិងក្នុងលឿន រួចក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលអោយរថយន្តរងការខូចខាតកំពឹតនិងបែកស្តុបខាងមុខចំហៀងខាងស្តាំ ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្តួច រីឯអ្នកបើកបររងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានអោយភាគីទាំង២និយាយចរចាដោះស្រាយគ្នា ហើយដោយភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយក៏ព្រមចេញសំណងចំនួន៩០ដុល្លារឲ្យទៅភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់