ព័ត៌មានជាតិ

Update: បុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់ម្នាក់បាក់ជើងម្ខាង ក្រោយជិះម៉ូតូបុកឡានទីកូ

ភ្នំពេញ: បុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់ម្នាក់បាក់ជើងម្ខាង ក្រោយជួបគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្តទីកូ ពេលចាកចេញបំពេញភារកិច្ច ដែលហេតុការណ៍នេះកើតឡើងនៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅលើស្ពានជ្រោយចង្វាថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ណុប គឹមសាន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក (ប្រាសាក់) ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក Dream សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CN-9183 បើកបរពីកើតទៅលិច តាមស្ពានជ្រោយចង្វាថ្មី ក៏បានគេចរថយន្តមួយផ្សេងទៀត បានបុករថយន្ត ទីកូ ពណ៌ស ស្លាកលេខភ្នំពេញ 2E-8230 ដែលចតស្ងៀមដែលអែបខាងឆ្វេងដៃផ្លូវចំស្តុបរថយន្តខាងក្រោយផ្នែកខាងស្តាំដៃនៃរថយន្ត បណ្តាលឲ្យដួលបោកត្រូវក្បាលរងរបួសជាទម្ងន់ព្រមទាំងបាក់ជើងខាងឆ្វេង។

ដោយឡែកម្ចាស់រថយន្តទីកូ មានឈ្មោះ ទ្រីម តូនី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នចម្រៀងតាមភោជនីយដ្ឋាន ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានចាកចេញពីផ្ទះក្នុងគោលបំណងទៅច្រៀងនៅភោជនីយដ្ឋានចំការរនោងម្តុំចោមចៅ ស្រាប់តែរថយន្តខូចនៅលើស្ពានជ្រោយចង្វាថ្មីតាំងពីព្រឹកប្រហែលម៉ោង៧:៣០នាទីមកម្ល៉េះ ថ្ងៃខែឆ្នាំដដែល ហើយបានទំនាក់ទំនងជាងជួសជុល និងរថយន្តបើកភ្លើងសញ្ញាសុំផ្លូវផងដែរ ។

សាក្សីឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា រថយន្តទីកូបានខូចចតអែមខាងឆ្វេងដៃនៃផ្លូវនៅលើស្ពានជ្រោយចង្វាថ្មី បែរមុខទៅលិច ក៏ស្រាប់តែមានម៉ូតូដែលជិះគេចពីរថយន្តដែលធ្វើដំណើរស្របទិសគ្នាមកដល់ចំណុចកើតហេតុចាប់ហ្វាំងមិនទាន់ក៏បុករថយន្តទីកូដែលចតស្ងៀម បណ្តាលឲ្យរងរបួសធ្ងន់ និងបាក់ជើងឆ្វេងតែម្តង។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានរថយន្តសាម៉ូយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងម៉ូតូរថយន្តត្រូវកម្លាំងនរគបាលចរាចរវាស់វែងយកទៅរក្សាទុក ដោះស្រាយនៅអធិការដ្ឋាននរគបាលខណ្ឌជ្រោយចង្វានៅពេលក្រោយតាមនីតិវិធី៕

photo_2016-07-29_09-55-09photo_2016-07-29_09-55-06photo_2016-07-29_09-21-25photo_2016-07-29_09-21-24photo_2016-07-29_09-21-18photo_2016-07-29_09-21-16photo_2016-07-29_09-55-13photo_2016-07-29_09-55-11 (2)photo_2016-07-29_09-55-08 (2)photo_2016-07-29_09-55-07photo_2016-07-29_09-55-14photo_2016-07-29_09-21-21photo_2016-07-29_09-21-20photo_2016-07-29_09-21-17 (2)photo_2016-07-29_09-21-15

https://youtu.be/8ln_WgQRj0Q

មតិយោបល់