ព័ត៌មានជាតិ

Zinedine Zidane នឹង​ធ្វើ​ជា​គ្រូបង្វឹក​គ្រប់គ្រង​ក្រុម Castilla នៅ​រដូវ​កាល​បន្ទាប់​

​យោងតាម​ប្រភព​ព័ត៌មាន bleacherreport បានឲ្យដឹងថា ជំនួយការ​ក្លិប Real Madrid អតីត​កីឡាករ​បារាំង លោក Zinedine Zidane នឹង​ទៅ​គ្រប់គ្រង​ក្រុម Castilla ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្លិប អធិរាជ​ស Real Madrid សម្រាប់​រដូវ​កាល ២០១៤ – ២០១៥ ។​
Zinedine Zidane
​កីឡាករ Zinedine Zidane បាន​ចំណាយពេល ៥ ឆ្នាំ ជា​អ្នកលេង​នៅ Berenbeu នេះ​ជា​លើកដំបូង​ហើយ ដែល​គាត់​ត្រូវបាន​ក្លិប​ជ្រើសរើស ឲ្យ​សាកល្បង ធ្វើ​ជា​អ្នកគ្រប់គ្រង សម្រាប់​ពាន​កាល​ពី​រដូវ​កាល​មុន និង​ឈាន​ធ្វើ​ជា​គ្រូបង្វឹក សម្រាប់​រដូវ​កាល​ក្រោយនេះ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​ផ្សាយ​កន្លងមក​បានឲ្យដឹងថា អតីត​កីឡាករ​បារាំង រូបនេះ​ត្រូវបាន ក្លិប Bordeux តាម​ល្បួង ឲ្យទៅ​កាន់កាប់​ក្លិប​មួយនោះ ប៉ុន្តែ​ដោយសារ​តែ ខាង Real Madrid បាន​ដោះស្រាយ ដោយ​ឲ្យ Zinedine Zidane កាន់កាប់​ក្រុម​ឲ្យ​លេង​នៅ​ក្របខណ្ឌ Segunda B division កាល​ពី​រដូវ​កាល​កន្លង​ទៅ​។
​សេចក្តីថ្លែងការណ៍​របស់​ក្លិប បានបញ្ជាក់​ថា “​កីឡាករ Zinedine Zidane នឹង​ធ្វើ​ជា​អ្នកគ្រប់គ្រង​ក្រុម Castilla នៅ​រដូវ​កាល​បន្ទាប់​” ៕​

មតិយោបល់