ព័ត៌មានជាតិ

មិនគួរនិងកើត! ក្មេងប្រុស២នាក់លង់ទឹកស្លាប់ស្របពេលកម្មវិធីអាពាហ៍ពិពាហ៍ បងប្អូន

ព្រៃវែងៈ ក្មេងប្រុស២នាក់លង់ទឹកស្លាប់ស្របពេលកម្មវិធីអាពាហ៍ពិពាហ៍ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២និង២០នាទីរសៀល នៅភូមិថ្មី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះខាងលើមានអាយុ ត្រឹមតែ១២ ទៅ១៣ ឆ្នាំប៉ុណ្ណោះ ។
នៅមុនពេលកើតហេតុជនរងគ្រោះរួមទាំងក្រុមគ្រួសារទៅចូលរួមកម្មវិធីអាពាហ៍ពិពាហ៍បងប្អូននៅកន្លែងកើតហេតុ រួចជនរងគ្រោះបានចុះលេងទឹកទើបបណ្តាលឲ្យក្លាយជាបែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យកោសលវិច្ច័យរួចទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់