ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចបញ្ជូនសិស្ស សាលា អន្តរទ្វីប អាមេរិកាំង AIS ម្នាក់ទៅតុលាការ ករណីហិង្សាបណ្តាលឲ្យស្លាប់សិស្សដូចគ្នា

ភ្នំពេញៈ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌបឹងកេងកង នៃស្នងរាជធានីភ្នំពេញ បានបញ្ជូនខ្លួនយុវសិស្សឈ្មោះ នី លីស៊ាង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្សសាលា អន្តរទ្វីប អាមេរិកាំ AIS ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរនិងចោទប្រកាន់តាមច្បាប់ ពាក់ពន្ធ័ករណីហិង្សាបណ្តាលស្លាប់យុវសិស្សដូចគ្នា។

សូមរំលឹកថា សិស្សម្នាក់ ដែលរៀននៅសាលាអន្តរទ្វីប អាមេរិកាំង AIS ត្រូវមិត្តភ័ក្រវាយរហូតដល់ស្លាប់ ពេលបញ្ជូលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចផ្លូវ១៨៧ ជាប់របងសាលា អន្តរទ្វីប អាមេរិកាំ ង AIS សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនបង្កមានឈ្មោះ នី លីស៊ាង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្សសាលា អន្តរទ្វីប អាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៣អា ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ សំ សន្ធិវង្ស ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៩ (ឃ) នៃសាលា អន្តរទ្វីប អាមេរិចកាំង AIS ស្នាក់នៅផ្ទះលេខ៤៣ ០ ផ្លូវ២៤BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនកើតហេតុ ជនរងគ្រោះ និងជនសង្ស័យខាងលើ មានទំនាស់ពាក្យសំដីជាមួយគ្នា ដែលរៀននៅថ្នាក់ជាមួយគ្នា ដោយប្រើពាក្យសំដីអាមឹង ហើយក៏បានណាត់គ្នាវាយមួយទល់មួយ នៅផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចៃដន្យ ជនរងគ្រោះត្រូវជនបង្កវាយមួយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភ័ក្ត្ររួមថ្នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។ ប៉ុន្តែ ត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ភ្លាមៗជនដៃដល់ក៏បានរត់គេចខ្លួនបាត់តែម្តង។

ក្រោយពីកើតហេតុករណីខាងលើនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនដៃដល់ខាងលើបាននៅផ្ទះជនសង្ស័យតែម្តង។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានរួមមក កម្លាំងសមត្ថកិច្ចខណ្ឌ បានបញ្ជូនជនសង្ស័យរូបនេះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវីធីច្បាប់៕

 

មតិយោបល់