ព្រះសីហនុៈ តាមប្រភពពីសមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា ការចាប់ខ្លួនបុរសម្នាក់ខាងលើ ក្នុងករណីចាប់រំលោភសេពសន្ធវៈលើកូនស្រីបង្កើតខ្លួនឯង កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិទួលទទឹង១ ឃុំ ទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្សយ័មានឈ្មោះ មុំ ផាត់ណា ភេទ ប្រុស អាយុ ៤១ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅដូចកន្លែងកើតហេតុ បានធ្វើ សកម្មភាព ចាប់រំលោភកូនស្រីបង្កើតអាយុ១២ឆ្នាំ។
ខណះពេលដែលកំពុងធ្វើសកម្មភាពរំលោភនៅក្នុងផ្ទះស្រាប់តែម្តាយទៅទាន់ ហើយមកប្តឹងរាយការណ៍ជូនសមត្ថតែម្តង។
តាមការបំភ្លឺពីជនរងគ្រោះបានបញ្ជាក់ថាឪពុករបស់ខ្លួនបានធ្វើសកម្មភាពចាប់រំលោភខ្លួនបានចំនួនប្រាំដងរួចមកហើយ ហើយខ្លួនធ្លាប់និយាយប្រាប់ជីដូនរបស់ខ្លួនដែរតែគាត់មិនជឿ លុះដល់ពេលកើតហេតុខាងលើទើបម្តាយទៅទាន់។
បច្ចុប្បន្ននគរបាល បានឃាត់ខ្លួនជន សង្ស័យនិងកសាងសំណុំរឿងតាមនិតិវិធី៕
មតិយោបល់