ព័ត៌មានជាតិ

រថយន្តលុចស៊ីសឆ្លងផ្លូវពុយស៊ូទៅត្រង់បុកផាំងធ្លាក់កាង

ភ្នំពេញ: រថយន្តលុចស៊ីសឆ្លងផ្លូវពុយស៊ូដឹកដីទៅត្រង់បុកផាំងធ្លាក់កាងសងថ្លៃចូចខាត១០០ដុល្លារបញ្ចប់រឿងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២០ខែមករា ឆ្នាំ ២០២០ចំណុចមុខប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

រថយន្តបង្កម៉ាកពុយស៊ូពណ៌សគ្មានពាក់ស្លាកលេខបើកដោយបុរសម្នាក់។
រថយន្តរងគ្រោះម៉ាកលុចស៊ីសពណ៌ស្ករពាក់ស្លាកលេខកំពង់ធំ2A 1795បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តលុចស៊ីសបានបត់ឆ្លងផ្លូវជាតិលេខ៥បានបន្តិចស្រាប់តែរថយន្តពុយស៊ូបើកតាមផ្លូវជាតិកេខ៥ពីជងងទៅត្បូងជ្រុលបុកផាំងបណ្តាលឲ្យរថយន្តលុចស៊ីសធ្លាក់កាងមុខ។

ក្រោយពេលកើតហេតុខាងរថយន្តដឹកដីនិងម្ចាស់រថយន្តលុចស៊ីសដោះស្រាយគ្នាបញ្ចប់រឿងដោយរថយន្តបងសងថ្លៃខូចខាត១០០ដុល្លារ៕

 

មតិយោបល់