អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានគំរាមដកខ្លួនចេញពីសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ប្រសិនបើបណ្តាប្រទេសអ៊ឺរ៉ុប លើកយកការរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាប្រវត្តិសាស្ត្រ ជាមួយមហាអំណាចពិភពលោក ទៅនិយាយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mohammad Javad Zarif បានចេញសេក្ដីព្រមានកាលពីថ្ងៃច័ន្ទ ដោយនិយាយថា សាធារណរដ្ឋអ៊ីស្លាម អាចចាត់វិធានការផ្សេងទៀត មុនពេលដកខ្លួនចេញពី NPT ដោយមិនបានបញ្ជាក់ថា ជាអ្វីនោះទ្បើយ ។
នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ លោក Zarif បានបន្ថែមថា ប្រសិនបើអឺរ៉ុប បន្តអាកប្បកិរិយាមិនត្រឹមត្រូវ ឬបញ្ជូនឯកសាររបស់អ៊ីរ៉ង់ ទៅក្រុមប្រឹក្សាសន្តិសុខ នោះយើង នឹងដកខ្លួនចេញពី NPT៕
មតិយោបល់