ព័ត៌មានជាតិ

ជនជាតិចិន២នាក់ម្នាក់បន្លំធ្វើទិញទំនិញចំណែកម្នាក់ទៀតចូលក្នុងបន្ទប់បម្រុងលួចតែស៊យ ជាប់ខ្នោះដដែល

កណ្តាល: កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២និង២៥ នាទី ចំណុចរោងម៉ាស៊ីនកិនស្រូវ ហ៊ុន ជុងហេង ស្ថិតក្នុងភូមិ ព្រែក រការ ឃុំ ព្រែក រការ
ស្រុក កណ្ដាល ស្ទឹង ខេត្តកណ្តាល មានករណីប៉ុនប៉ងលួចបង្កឡើងដោយជនសង្ស័យ០២នាក់
១.ឈ្មោះ Sun ming lin ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន ស្នាក់ នៅ ផ្ទះ សំណាក់ យីហោ Zhe shang មុខព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ។
២.ឈ្មោះ Long chang ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ចិន ស្នាក់ នៅ ផ្ទះ សំណាក់ ជាមួយគ្នា ។
ចំណែកជនរងគ្រោះ
ឈ្មោះ ញឹប ស៊ីថា ភេទស្រី អាយុ ៣៤ឆ្នាំមានទីលំនៅភូមិឃុំ កើតហេតុខាងលើ។
វត្ថុ តាងចាប់យក ៖
១.ម៉ូតូ ០១គ្រឿង ម៉ាក ស៊ុយសាគីវីវ៉ា ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1FE-2379
២.ទូរស័ព្ទ ដៃ ០២គ្រឿង៖
-ម៉ាក iPhone x ពណ៌ ខ្មៅ ០១គ្រឿង
-ម៉ាក iQOO ពណ៌ ខ្មៅ ០១គ្រឿង
៣.នាឡិកាដៃ ០១
៤.កូន សោរ ០២ គ្រាប់
៥.បង្កាន់ ដៃ ទិញ លក់ ម៉ូតូ ១សន្លឹក
៦.ប្រាក់ចំនួន ២៥០ដុល្លារ ប្រាក់ ខ្មែរ ចំនួន ២០.០០០រៀល។
តាមប្រភពព័ត៌មាននៅកើតហេតុខាង លើវេលា ម៉ោង២និង២៥នាទី ជនសង្ស័យ ជាជនជាតិ ចិន បាន ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីវីវ៉ា ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1FE-2379 មកឈប់នៅមុខរោងម៉ាស៊ីនស្រូវរួចជនសង្ស័យ ទាំង២ បានចុះពីលើម៉ូតូ ហើយជនសង្ស័យ ឈ្មោះ Long chang បានដើរ ចូល ទៅក្នុងរោងម៉ាស៊ីនកិនស្រូវ ដល់ចំណុច មុខបន្ទប់ស្រាប់តែជនរងគ្រោះ បានស្ទុះចេញចេញមកសួរនាំថាមករកអ្វី ហើយជនសង្ស័យ បាន ចង្អុល ទៅ កន្លែង ម៉ាស៊ីន កិនស្រូវ និង ចង្អុល ទៅគំនរ បាវអង្ករ ពេល នោះ ជនរងគ្រោះ បាន នាំជនសង្ស័យ ទៅកន្លែងបាវ អង្ករ ចម្ងាយ ពីបន្ទប់ដេករបស់ខ្លួនចម្ងាយប្រហែល២០ម៉ែត្រ ពេលនោះជនសង្ស័យ ម្នាក់ទៀតឈ្មោះ Sun min lin ដោយឃើញជនរងគ្រោះ នៅតែម្នាក់ឯង ក៏បានដោយចូលតាមក្រោយ សំដៅចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ រួចបើកទូរដាក់ខោអាវ ក្រោយមកប្តីរបស់ជនរងគ្រោះ យឹម ប៊ុន ធឿន បានជិះម៉ូតូពីឃ្លាំងស្រូវ ខាងក្រោយ ហើយបាន ឃើញ ជនសង្ស័យ ឈ្មោះ Sun ming lin បើក ទ្វារ បន្ទប់ គេងរបស់ ខ្លួន រួចស្រែកសួរ ស្រាប់ជនសង្ស័យ ទាំងពីរបានរត់ស្ទុះងឡើងជិះម៉ូតូ រត់គេចខ្លួន តែត្រូវ ប្តី របស់ជន រងគ្រោះ ធាក់ម៉ូតូបណ្តាលឲ្យដួល ហើយត្រូវ បាន ប្រជាពលរដ្ឋដេញតាមចាប់រួចប្រគល់ជូន សមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនបន្ត៕

 

មតិយោបល់