ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់លួចម៉ូតូបុគ្គលិកស្ថានីយ៍ទូរទស្សន៍CTV៨ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ម៉ោង ៩និង១០នាទី ករណីលួចម៉ូតូ មុខស្ថានីយ៍ទូរទស្សន៍CTV៨ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជ័យ ជេត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ស្ថានីយ៍ទូរទស្សន៍CTV៨ ស្នាក់នៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ តុប ស្រស់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ប្រើប្រាស់សារធាតុញៀន)។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Honda Zomer-X ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1GI-7938 នៅចំណុចកើតហេតុ ដោយពុំបានចាក់សោកម៉ូតូទេ រួចចូលទៅធ្វើការ ស្រាប់តែជនសង្ស័យដើរមកក្បែរម៉ូតូជនរងគ្រោះធ្វើសកម្មភាពលួចម៉ូតូជិះគេចខ្លួន។ បន្ទាប់មកជនរងគ្រោះចេញមកពីធ្វើការពុំឃើញម៉ូតូ ក៏ឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យធ្វើសកម្មភាព ក៏មកប្តឹងសមត្ថកិច្ច។ លុះដល់ម៉ោង ៤និង០០នាទីថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ និងដកហូតម៉ូតូ០១ គ្រឿងជារបស់ជនរងគ្រោះបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

មតិយោបល់