ព័ត៌មានជាតិ

យុវជនម្នាក់វាយធ្វើបាបប្រពន្ធ និងគំរាមសម្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

តាកែវ: នៅវេលាម៉ោង ៧ និង ៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានករណីហិង្សាមួយកើតឡើង ស្ថិតភូមិត្រពាំងស្នោ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ញឹម រដ្ឋា ភេទប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិ/ឃុំខាងលើ (ប្ដី)។ជនរងគ្រោះឈ្មោះ វណ្ណ សូនីតា ភេទស្រី អាយុ ១៨ ឆ្នាំ មានស្រុកកំណើតនៅភូមិពពាលខែ ឃុំដីអិដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ប្រពន្ធ)។

ដំណើររឿង៖ នៅវេលកើតហេតុ ជនសង្ស័យបានវាយទៅលើជនរងគ្រោះ ដោយប្រើដាវនិងដៃ បណ្ដាលឲ្យរបួសហើមជាំជាច្រើនកន្លែង ហើយថែមទាំងគំរាមសម្លាប់ទៀតផង ប្រសិនបើហ៊ានប្ដឹងសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំ និងកសារសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់