ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងជំនាញរបស់ការិយាល័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើស សមគំនិតក្នុងអំពើលួច នៅចំណុចរបងចំហៀងខាងលិចវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង ០៥ នាទី ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩។

វត្ថុតាងចាប់យក៖ ក្រាមពណ៌ ស ថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ០១ កូនថង់តូច និងម៉ូតូដែលលួច ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ៩៨៥២០៩៧ គ្មានស្លាកលេខ ។

ជនសង្ស័យឈ្មោះ ង្វៀង យូ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់