ព័ត៌មានជាតិ

Update៖ករណីបាញ់សម្លាប់ DJ ម្នាក់ ក្នុងភោជនីយដ្ឋានហេបភីណេស ពេលនេះកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ

ករណីដែលខ្មាន់កាំភ្លើងបាញ់សម្លាប់ DJ ម្នាក់ ក្នុងភោជនីយដ្ឋានហេបភីណេស មកដល់ពេលនេះកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ ដោយព្រះរាជអាជ្ញាក៏បានចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។
នេះបើតាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយកំណត់ឲ្យបានមុនថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២០ ខាងមុខនេះ៕

 

មតិយោបល់