តើអ្នកដឹងទេថា ការរួមភេទមុនពេលរបៀបអាពាហ៍ពិពាហ៍ធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកយ៉ាងណាដែរ?
១. ការរួមភេទមុនពេលរៀបអាពាហ៍ពិពាហ៍ធ្វើឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរឆាប់បែកបាក់។ មានស្ត្រីខ្លះខ្លាចបាត់បង់នូវមនុស្សជាទីស្រឡាញ់ទើបហ៊ានលះបង់នូវអ្វីៗគ្រប់យ៉ាងសូម្បីតែខ្លួនប្រាណ តែជាលទ្ធផលគឺខុសស្រឡះទាំងស្រុង។
២. បុរសភាគច្រើនមិនចង់រៀបការជាមួយក្មេងស្រីដែលអស់ព្រហ្មចារី មុនពេលរៀបការនោះទេ ហើយពួកគេចង់បានភាពថ្លៃថ្នូរ ពីមនុស្សស្រី ទោះបីនៅកាលៈទេសៈណាក៏ដោយ។
៣. ទំនាក់ទំនងក្មេងស្រីមុនពេលរៀបអាពាហ៍ពិពាហ៍ អាចធ្វើឲ្យជីវិតនៅក្នុងគ្រួសារមិនសប្បាយចិត្ត ហើយបន្ទាប់ពីការរៀបអាពាហ៍ពិពាហ៍ធ្វើឲ្យជីវិតមានភាពក្រៀមក្រំ ដោយសារតែវិប្បដិសារីនេះក៏មាន។
៤. អត្រានៃការលះលែងធ្លាក់មកលើកូនស្រីមានកម្រិតខ្ពស់ នេះជាលទ្ធផលដែលពួកគេបានប្រព្រិត្តិខុសប្រពៃណីមុនពេលរៀបអាពាហ៍ពិពាហ៍ ហើយក៏ជាដើមចមសំខាន់ក្នុងការលះលែងនេះដែរ។
៥. ការឆ្លងកាត់ទំនាក់ទំនង់មុនពេលអាពាហ៍ពិពាហ៍របស់ស្ត្រី គឺជាចំណង់ដ៏គួរឲ្យភ័យខ្លាចបំផុតសម្រាប់បុរស។
៦. ទំនាក់ទំនងមុនពេលរៀបអាពាហ៍ពិពាហ៍ធ្វើឲ្យអ្នកមានអារម្មណ៍ថាបាត់បង់នូវតម្លៃ ហើយគ្មានទំនុកចិត្តថែមទៀត។ មនុស្សខ្លះយល់ឃើញថាការរួមភេទមុនអាពាហ៍ពិពាហ៍ធ្វើឲ្យពួកគេកាន់តែមានភាពស្និទ្ធស្នាល ប៉ុន្តែនេះគ្រាន់តែជាការព្រមព្រៀងរវាងមនុស្សពីរនាក់តែប៉ុណ្ណោះ។
៧. ទំនាក់ទំនងអាចនឹងត្រូវកាត់ផ្តាច់ប្រសិនបើមិនមានការពេញចិត្តពីខាងប្រុស ប៉ុន្តែសម្រាប់អ្នកដែលគ្មានប្រវត្តិបែបនេះវិញធ្វើឲ្យជីវិតរបស់នៅរបស់ពួគេកាន់តែប្រសើរ ហើយទទួលបានការឲ្យតម្លៃពីបុរសថែមទៀត៕
មតិយោបល់