Post News Media ព័ត៌មានជាតិ អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្តកំពង់ឆ្នាំងរុញរាក្នុងការតចាត់ការលើឈ្មួញឈូសឆាយដីព្រៃរបស់រដ្ឋ ខណ:មន្ត្រីយោធាមផ្កាយ៣ នៅពីក្រោយខ្នង

(កំពង់ឆ្នាំង): ប្រភពពីខាងក្នុងបានទម្លាយឲ្យដឹងថាសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងរួញរាក្នុងការអនុវត្តចាត់ការលើឈ្មួញឈូសឆាយដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិខណ:មន្ត្រីយោធាមានឋាន:ជាឧត្តមសេនីយ៍ផ្កាយ៣ លោក មាស ស័ក ។ 
អស់រយ:ជាពេលប្រមាណជាង៤ឆ្នាំមកដល់បច្ចុប្បន្ននេះ គេសង្កេតឃើញដំបូងឡើយ លោកម៉ៅ វឿន មានតែជាមេការត្រាក់ទ័រចំនួន២គ្រឿងចូលមកឈូសឆាយដីព្រៃ នៅតំបន់ក្តុល ក្នុង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយទទួលកម្រៃតាមភាគរយក្នុង១ហិកតា គេស៊ីឈ្នួលឈូសឆាយដីព្រៃ៧០០ដុល្លា ទៅ៧៥០ដុល្លា ប៉ុន្តែមិនបានមួយពព្រិចភ្នែកផង លោក ម៉ៅ វឿន ក្លាយជាថៅកែត្រាក់ទ័រ និងគ្រឿងចក្រជាច្រើនគ្រឿងនៅក្នុងវីឡាដ៍ស្កឹមស្កៃប្រចាំភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស។ មួយរយ:ពេលកន្លងទៅថ្មីៗនេះ គេបានឃើញគ្រឿងចក្ររបស់លោកម៉ៅ វឿន ចូលទៅឈូសឆាយដីព្រៃរបស់រដ្ឋ រាប់រយហិកតា ដោយមិនមានច្បាប់អនុញ្ញាតតាំងពីដើមរហូតមក គេឈូសឆាយរំលោភយកដីព្រៃទាំងនេះលក់ឲ្យនាយទាហាន ថ្នាក់ឧត្តមសេនីយ៍ផ្កាយ៣ លោក មាស ស័ក ។ ករណីនេះក្រុមចម្រុះអាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះ និងអង្កេតវាស់វែង បើយោងតាមប្រភពបានបញ្ជាក់អះអាងថាដីដែលរំលោភឈូសឆាយមានសរុបចំនួនជាង១០០ហិកតា ក្នុងនោះ៥០ហិកតាស្ថិតក្នុងប្លង់កម្មសិទ្ធិមិនប្រក្រតី ដែលមន្ត្រីសុរិយាដីខេត្តចេញឲ្យប្រជាពលរដ្ឋលក់ ដោយឡែកជាង៥០ហិកតាទៀតគឺជាដីព្រៃរបស់រដ្ឋសុទ្ធសាធ។ សមត្ថកិច្ចហាក់រួញរាក្នុងការអនុវត្តច្បាប់ខណ: លោកឧត្តមសេនីយ៍ មាស ស័ក មានផ្កាយធំខ្ពស់ពេក និងកំពុងតែដើរតួធ្វើជាអ្នកសីលទានចុះចែកអំណោយមនុស្សធម៌បន្តិចបន្តួចដើម្បីបិទបាំងទង្វើរបស់ខ្លួនដែលមជ្ឈដ្ឋានមួយចំនួនដាក់សំណួរថា៖«ពីមុនមកម៉េចក៍គេមិនដែលឃើញមានអំណោយគាត់បែបហ្នឹង? ម្យ៉ាងវិញទៀតគាត់មិនមែនជាក្រុមការងារផងហ្នឹង?» 
ជារឿយៗបើយោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ លោក ម៉ៅ វឿន ឈូសឆាយដីព្រៃដោយនិយាយអួតក្អេងក្អាងថាគេមិនបាច់ចាំធ្វើច្បាប់អ្វីទេ ដោយហេតុថាខ្សែបណ្តាញដែលទទួលដឹងឮមានអាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងផងដែរ ដែលទទួលលាភសក្ការ:ជាមួយគ្នាជាហេតុធ្វើឲ្យការរកស៊ីសុខស្រួលរហូតដល់បច្ចុប្បន្ននេះ ម្លោះហើយធ្វើឲ្យអំណាចលោកម៉ៅ វឿន ទាក់ទាញអតិថិជនជាពិសេសថ្នាក់ដឹកនាំជាមន្ត្រីយោធា ធ្វើការឈូសឆាយដីនៅក្នុងតំបន់នោះគ្រប់ទិសទី ។ ជាក់ស្តែង ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិក្តុល ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អះអាងថា ឈ្មោះ ម៉ៅ វឿន ជាឈ្មួញដីនិងជាម្ចាស់គ្រឿងចក្រ បានឈូសឆាយដីព្រៃ ជាច្រើនរយហិចតា នៅចំណុចដក់ត្រី និងភូមិក្តុលខាងកើត លក់ឲ្យមន្ត្រីយោធាម្នាក់ដែលមានឈ្មោះ មាស ស័ក្ត ជាប្រធានអធិការកិច្ចយោធា ផ្កាយ៣ នៃក្រសួងការពារជាតិ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីរវាងយោធានិងប្រជាពលរដ្ឋ ខណ:ពេលចុះទៅតំបន់នោះបាននិយាយប្រាប់គេឯងថាមានឋានន្តរសក្តិផ្កាយ៤ ឯណោះ ! ។

 

កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ កន្លងទៅ ក្រុមការងារអ្នកសារព័ត៏មានយើង បានចុះទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ នៅភូមិក្តុល ឃុំគ្រាំងស្គារ ស្រុកទឹកផុស ដោយជួបផ្ទាល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ និងលោក សោម សុត មេភូមិក្តុលពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះ លោក សោម សុត មេភូមិក្តុលបានអះអាងថា ការឈូសឆាយដីដែលលោក មាស ស័ក្ត ជាមន្ត្រីអធិការកិច្ចយោធា ផ្កាយ៤គឺទិញមកពីប្រជាពលរដ្ឋមានត្រឹមតែជាង១០ហិកតាប៉ុណ្ណោះ ហើយមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវទិញពីប្រជាពលរដ្ឋ២គ្រួសារ លោកមេភូមិបញ្ជាក់បន្ថែមថា រូបលោកមិនមែនជាអ្នករៀបចំដីព្រៃរបស់រដ្ឋលក់នោះទេ ។  
ដោយឡែកលោក ម៉ៅ វឿន ខណ:ក្រុមការងារសារពត៌មានយើងទូរស័ព្ទទំនាក់ទំនងកាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៦ កន្លងទៅនេះ ត្រូវបានភរិយារបស់លោកជាអ្នកទទួលទូរស័ព្ទ និយាយថា ការឈូសឆាយដីទាំងនោះមានទំហំប្រមាណ៤០ហិកតា ដីមានប្លង់រឹង ហើយគ្រឿងចក្ររបស់គាត់មានតែត្រាក់ទ័រ និងអាប៊ុល មួយគ្រឿង និងមួយគ្រឿងទៀតគឺជារបស់អ្នកដទៃដែលសហគមន៍ជួលមកឈូសឆាយផ្លូវ ។បញ្ហា ដែលចោទថាលោក ម៉ៅ វឿន យកឈ្មោះថ្នាក់ដឹកនាំមកប្រើនោះត្រូវបានស្ត្រីរូបនោះបដិសេធទាំងស្រុង ហើយកាលពីថ្មីៗកន្លងទៅនេះក្រុមសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំងចុះមកពិនិត្យ និង សាកសួរ បានយកឯកសារ និងប្លឹងដាក់ជូនសមត្ថកិច្ចពិនិត្យរួចអស់ហើយ ។ 
ទោះយ៉ាងណាប្រជាពលរដ្ឋនៅតំបន់ក្តុលទាំងមូលដែលនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយអះអាងថាអាជ្ញាធរភូមិជាពិសេសម្ចាស់គ្រឿងចក្រលោក ម៉ៅ វឿន កំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការសាបព្រួសនយោបាយប្រជាភិថុត ឃុបឃិតគ្នាដោយត្រូវរ៉ូវគ្នាជាមួយជំនាញសុរិយោដីឆ្វៀលដីព្រៃរបស់រដ្ឋលក់ ក្រុមលេសឈូសឆាយផ្លូវអភិវឌ្ឍន៍តំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល តាមការពិតជាលេសគ្រប់គ្រងទន្ទ្រានយកដីព្រៃរបស់រដ្ឋ លក់ និងចែកបក្ខពួកតែប៉ុណ្ណោះ ដែលជាកត្តាធ្វើឲ្យប្រជាពណលរដ្ឋមានការថ្នាំងថ្នាក់យ៉ាងខ្លាំង ទៅលើថ្នាក់ដឹកនាំនៃអាជ្ញាធរខេត្តកំពង់ឆ្នាំង ហើយអ្នកទទួលកំហុសដែលជា CPPទៅវិញ កត្តាទាំងនេះ មជ្ឈដ្ឋានដែលគាំទ្រនិងស្រឡាញ់CPP ស្នើសុំឲ្យអាជ្ញាធរពិនិត្យ និងមានវិធានការជាបន្ទាន់ក្នុងការបង្ក្រាបទាន់ពេលវេលា ដើម្បីកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំ ។

   
    
   

Loading...