ព័ត៌មានជាតិ

មេកន្ទុយលេខ ម្នាក់ទៀតហើយដែលសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: មេកន្ទុយលេខម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ២១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សាររោងចក្រ ភូមិព្រែក
សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ០១នាក់ឈ្មោះព្រាប សយ ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកត់ឆ្នោត (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-លុយខ្មែរចំនួន៥១.៥០០រៀល
២-សេរីលទ្ធផលឆ្នោតវៀតណាម០១ដុំចំនួន១២សន្លឹក
៣-ក្រដាសកត់ឆ្នោតវៀតណាម០១សន្លឹក
៤-ប៊ិចពណ៌ ខៀវចំនួន១ដើម
៥-ក្រដាសកាបោន១សន្លឹក
៦-ម៉ាស៊ីនគិតលេខ១គ្រឿង។

កាលពីវេលាកើតហេតុខាងលើ កម្លាំង ផ្នែកនគរបាលយុត្តិធម៌ បានចុះទៅឃាត់ខ្លួនជនសង្ស័យកំពុងតែរកស៊ីកត់ឆ្នោតនៅចំណុចផ្សាររោងចក្រ ព្រមទាំងដកហូតវត្ថុតាងបញ្ជួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់