ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ ២ខ្នង នៅខេត្តកំពង់ចាម

កំពង់ចាមៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីអគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ក្រោយកើតហេតុ សមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ នៅទីតាំងខាងលើផងដែរ ដោយប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត។

ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះ សរុបជាទឹកប្រាក់ខាត់បង់អស់ជាង ១,៦០០ដុល្លារ៕

មតិយោបល់