ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ ស្រ្តីម្នាក់សម្លាប់ប្តីគ្មានការតក់ស្លុតបន្តិចសោះ ដោយពេញចិត្តនិងការដើរចូលគុក ព្រោះតូចចិត្តនិងប្តីមានស្រី

ភ្នំពេញៈ ប្តីត្រឡប់ពីដេកផ្ទះសំណាក់ជាមួយស្រីវិញប្រពន្ធខឹងយកកន្លែងរឹត.ក សម្លាប់កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ ចំណុចមុខបន្ទប់ជួលក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះស្បោង គឹម ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅភូមិកើតហេតុមុខរបរបំរើការជាបុគ្គលិកក្រុមហ៊ុនសម្លាប់សត្វល្អិត។
ស្ត្រីជាប្រពន្ធឈ្មោះសុខ សុណ្ណារា អាយុ៥៧ឆ្នាំ មុខរបរ លក់នំបញ្ចុកស្នាក់នៅជាមួយគ្នា។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុនៅវេលាយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ប្តីបានចេញពីផ្ទះទៅដេកផ្ទះសំណាក់យីហោមិត្តយើងជាមួយស្រីថ្មីដែលនៅក្បែរផ្ទះលុះព្រឹកឡើងថ្ងៃទី២១ ខែដដែលក៏ត្រឡប់មកផ្ទះវិញក៏ឈ្លោះគ្នាមួយប្រាវរួចប្រពន្ធក៏ចេញទៅលក់នំបញ្ចុកដូចសព្វដងបាត់រហូតដល់ម៉ោង១១ថ្ងៃត្រង់ ថ្ងៃដដែលក៏បានឈ្លោះជេប្រមាថស្ត្រីជាប្រពន្ធនិងគំរាមអារ.ក សម្លាប់និងសុំលែងលះគ្នាទើបធ្វើអោយស្ត្រីជាប្រពន្ធផ្ទុះកំហឹងយ៉ាងខ្លាំងក៏ស្ទុះទៅយកកន្សែងពោះគោពណ៌ស មករឹត.ក ផ្តួលផ្ទប់និងដីនៅមុខបន្ទប់ស្នាក់នៅរបស់ខ្លួនរួចទាញកន្សែងចេញដោយមិននឹកស្មានថាប្តីស្លាប់ទេតែដល់ពេលស្ទាប់ដង្ហើមប្តីទើបដឹងថាស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុស្ត្រីជាប្រពន្ធនៅយំឱបប្តីដោយមិនបានរត់ទៅណាឡើយភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ស្ត្រីខាងលើយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
បន្ទាប់ពីឃាត់ខ្លួនស្ត្រីខាងលើរួចហើយសមត្ថកិច្ចក៏បានរាយការណ៍ប្រាប់ជំនាញ់ដើម្បីពិនិត្យសពជនរងគ្រោះក្រោយពិនិត្យរួចសមត្ថកិច្ចបញ្ជាក់ថាសពពិតជាស្លាប់ដោយសារឹត.ក សម្លាប់មែនសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់