ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបុករះបង្គោលភ្លើង ម៉ូតូ និងកង់ បណ្ដាលឲ្យក្មេងស្រីសិស្សថ្នាក់ទី ១០ម្នាក់រងរបួសធ្ងន់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករះបង្គោលភ្លើង និងម៉ូតូ កង់ សិស្សសាលា បណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ ស្ថិតនៅមុខវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង។

រថយន្តបង្កម៉ាក NISSAN ពាក់ផ្លាកលេខ ខេមរភូមិន្ទ 10- 2-7436 .
ក្មេងស្រីរងគ្រោះឈ្មោះ អ៊ុ សុហួង រៀនថ្នាក់ទី ១០H ត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសធ្ងន់ ស្នាក់នៅក្នុងមណ្ឌល ។

សម្ភារ:ខូចខាត៖ ម៉ូតូ ៣គ្រឿង និងកង់ ១គ្រឿង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងខាងលើ ធ្វើការស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងតាមនីតិវិធី ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់