សៀមរាបៈ នៅវេលាម៉ោង ៦និង០០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ចំណុចចន្លោះបង្គោលគីឡូលេខ២៩១-២៩០ បណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរការកំបុត ស្រុកប្រាសាទបាគង ក្រុង/ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តក្រុងម៉ាក DAYWOO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E-9438 ចំណុះ ២៥កៅអី ដឹកភ្ញៀវបរទេសចំនួន ២៧នាក់ ស្រី១៨នាក់ ក្នុងទិសដៅពីកើតមកលិច បាន ដាច់ហ្រាំ្វង រ៉េចង្កូតធ្លាក់ចូលលូក្បែរផ្លូវ តែមិនមានបង្កគ្រោះថ្នាក់ ឬរបួសស្នាម ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែបណ្តាលឲ្យបាក់ស្លាកគណៈបក្ស ចំនួនមួយតែប៉ុណ្ណោះ ចំណែករថយន្តខូចខាតផ្នែកខាងមុខ។
បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាល ផ្នែកចរាចរ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចេញអន្តរាគមន៍ដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយបានជួយផ្ទេរភ្ញៀវ និងអីវ៉ាន់ផ្សេងៗ ពីរថយន្តបង្កហេតុ ទៅរថយន្តមួយគ្រឿងទៀត ដើម្បីបន្តដំណើរ ចំណែកឯអ្នកបើកបររថយន្តខាងលើ ត្រូវបាននាំខ្លួនមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ ៕
មតិយោបល់