ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆេះផ្ទះពលរដ្ឋមួយខ្នងទាំងស្រុង នៅស្រុករតនមណ្ឌល

បាត់ដំបង: កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ ស្ថិតនៅក្នុងចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះ ១ខ្នង (ឆេះទាំងស្រុង) ទំហំ ៥មx៦ម ជញ្ជាំងស័ង្កសី ម្ចាស់ឈ្មោះ វ៉ែន វី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
– ឆេះម៉ូតូម៉ាកធូដេ ០១គ្រឿង
– ឆេះម៉ាស៊ីនកាត់ឈើ ០១គ្រឿងនិងសម្ភារក្នុងផ្ទះមួយចំនួនទៀត
– សរុបគិតជាទឹកប្រាក់អស់ប្រហែល ៣,០០០,០០០រៀល( បីលានរៀល) ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់៖ ករណីនេះភ្លាមៗ សមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងយឺតពេល៕

មតិយោបល់