ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបុករះរថយន្តរត់តាក់ស៊ី ២គ្រឿងបន្តកន្ទុយគ្នា បណ្ដាលឲ្យរងការខូចខាត

ស្វាយរៀង: នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីរសៀល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១ -១៣២ ក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុករះបន្តកន្ទុយគ្នា។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង 3A-7999 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតទៅលិច ស្រាប់តែមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្តលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-1558 បើកបរដោយឈ្មោះ គង់ ចាន់ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើដំណើរស្របទិសគ្នា ហើយក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AI-6438 អ្នកបើកបរឈ្មោះ ផេង ទីឡាយ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់តាក់ស៊ី រស់នៅភូមិស្លាបក្ដោង ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីកសាងនីតិវិធី ដោះស្រាយពេលក្រោយ៕

មតិយោបល់