ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ទឹកទន្លេសម្រាប់ថ្ងៃទី១៥ មិថុនា

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានជូនដំណឹងពីស្ថានភាពកម្ពស់ទឹកគិតត្រឹមម៉ោង៧ព្រឹកនេះ តាមបណ្ដាស្ថានីយជលសាស្ត្រដូចខាងក្រោម៖

ទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,៤៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០២ម៉ែត្រ ទី២- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៨,៩៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,២៥ម៉ែត្រ ទី៣- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៣,៨០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,២៣ម៉ែត្រ ទី៤- ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,៤៨ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,២៨ម៉ែត្រ ទី៥- ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់១,៨០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,២៣ម៉ែត្រ និងទី៨- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,០៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៥។

ដោយឡែក នៅតាមស្ថានីយជលសាស្ត្រចំនួន២ផ្សេងទៀត ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់១,៩៤ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០១ម៉ែត្រ និងបឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់០,៤០ម៉ែត្រ ស្រកចុះ០,០០១ម៉ែត្រ៕

13411753_489774284547816_3142146675164682185_o

មតិយោបល់